កាបូបលុយឌីជីថល
និងបណ្តេញភ្នាក់ងារ
ទី​ 1 នៅកម្ពុជា

ងាយៗ ស្រួលៗក្នុងការទូទាត់ប្រចាំថ្ងៃ ធ្វើឱ្យជីវិតរបស់អ្នកប្រើប្រាស់ជាទីស្រឡាញ់ កាន់តែងាយស្រួល ភាពសប្បាយរីករាយ និងទំនុកចិត្ត។

TrueMoney

ប្រវត្តិក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ភីអិលស៊ី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាក្រុមហ៊ុនមួយនៃក្រុមហ៊ុនមេ Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។

 

TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។

 

ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៧​ ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

ចក្ខុវិស័យរបស់យើង

 

ការកសាងជីវិតដ៏អស្ចារ្យគឺប្រៀបដូចជាការកសាងគ្រួសារ និងសង្គមផងដែរ។ TrueMoney ក៏បានផ្តល់នូវឱកាសដ៏ល្អសម្រាប់អ្នកដើម្បីរៀនបង្កើតនិងចែករំលែករួមគ្នាដើម្បីរកវិធីថ្មីៗក្នុងការចាប់ផ្តើមអាជីវកម្មនិងឈរលើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ។ការកសាងជីវិតដ៏អស្ចារ្យគឺប្រៀបដូចជាការកសាងគ្រួសារ និងសង្គមផងដែរ។ TrueMoney ក៏បានផ្តល់នូវឱកាសដ៏ល្អសម្រាប់អ្នកដើម្បីរៀនបង្កើតនិងចែករំលែករួមគ្នាដើម្បីរកវិធីថ្មីៗក្នុងការចាប់ផ្តើមអាជីវកម្មនិងឈរលើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ។

បេសកកម្ម

 

ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតដល់អតិថិជនដែលនាំមកនូវជីវភាពប្រសើរជាងមុន។

ដៃពាណិជ្ជករផ្ទាល់នៅឆ្នាំ 2020
1000 +
បុគ្គលិក
100 +
បើកគណនី TrueMoney ក្នុងឆ្នាំ 2023
9000 +

គុណតម្លៃស្នូលរបស់យើង

ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា)​ប្តេជ្ញាចិត្តចំពោះគុណតម្លៃស្នូលនៃ៖

ការគោរព​

បុគ្គលិកបង្ហាញអំពីការគិតគូរ, ការគោរពគ្នាទៅវិញទៅមក, ការគួរសមចំពោះអ្នកដ៏ទៃ ដោយសេចក្ដីថ្លៃថ្នូរ។

ការច្នៃប្រឌិត​

ក្រុមហ៊ុន ផ្តោតទៅលើអភិវឌ្ឍន៍ផលិតផល, សេវាកម្ម, បច្ចេកវិទ្យា និងទំនើបកម្មអំពីវិធីនៃការធ្វើការឈានមុខ។

អតិថិជន

បុគ្គលិកតែងតែយកចិត្តទុកដាក់ទៅលើអតិថិជនជាចម្បង។ គ្រប់យ៉ាងដែលពួកយើងធ្វើ គឺយកចិត្តទុកដាក់ស្ដាប់ និងគិតគូរដល់តម្រូវការរបស់អតិថិជន។

កិច្ចសហការ

បុគ្គលិកសហការគ្នាជាធ្លុងមួយ ជាមួយគ្រប់ផ្នែកទាំងអស់នៅក្នុងអង្គភាព។

វប្បធម៌របស់យើង

TrueMoney is powerful, TrueMoney are motivators, TrueMoney as always wise advice.

 

We are the people that do, and these are the core idea we return to when we make a decision

We use cookies

We use cookies to enhance your experience, analyze site traffic, and personalize content. By continuing to use our website, you agree to our use of cookies. For more information, please review our Cookie Policy.