គណនី
ចាយវាយប្រចាំថ្ងៃ
សន្សំសំចៃជាមួយទ្រូម៉ាន់នី
ជំនួយ
អំពី
សេវាកម្មភ្នាក់ងារ
ដៃគូអាជីវកម្ម
ចំនេញគ្រប់ពេល
ការផ្សព្វផ្សាយ
មនុស្ស
លក្ខខណ្ឌ
នាយិកា ប្រតិបត្តិ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ទ្រូម៉ាន់នី ត្រូវបានដឹកនាំ និងដំណើរការប្រកបដោយមោទនភាពក្រោមថ្នាក់ដឹកនាំ និងបុគ្គលិកជាជនជាតិខ្មែរ ជាមួយនឹងបេសកកម្មច្បាស់លាស់ក្នុងការបម្រើប្រជាជនកម្ពុជា និងចូលរួមចំណែករបស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្រុមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតយុទ្ធសាស្រ្តទាំងនៅក្នុងប្រទេស និងអន្តរជាតិ ដោយជម្រុញនូវការច្នៃប្រឌិតថ្មីៗ ដែលជាស្ពានពង្រឹងលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។
អគ្គនាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី លោកស្រី ឃួន ហ្រ្វង់ដារា គឺជាអ្នកដឹកនាំស្ត្រីមួយរូប ដែលមានចក្ខុវិស័យក្នុងការជម្រុញឲ្យស្ត្រីកម្ពុជាមានក្តីស្រមៃធំ ដោយធ្វើឲ្យមានលំនឹងរវាងភាពជោគជ័យក្នុងជីវិតការងារ និងភាពរីកចម្រើនក្នុងជីវិតគ្រួសារ។ ភាពជាអ្នកដឹកនាំរបស់បងស្រី ឆ្លុះបញ្ចាំងពីគុណតម្លៃនៃការផ្តល់អំណាច ការចូលរួម និងមហិច្ឆតា ដែលកំណត់គោលបំណងរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅក្នុងប្រទេសកម្ពុជា និងលើសពីនេះ។
ក្លាយជាសេវាហិរញ្ញវត្ថុជម្រើសដំបូងនៅអាស៊ីអាគ្នេយ៍ ដោយផ្លាស់ប្តូរបែបផែនប្រតិបត្តិការ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតដល់អតិថិជនដែលនាំមកនូវជីវភាពប្រសើរជាងមុន។
ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា)ប្តេជ្ញាចិត្តចំពោះគុណតម្លៃស្នូលនៃ៖
បុគ្គលិកបង្ហាញអំពីការគិតគូរ, ការគោរពគ្នាទៅវិញទៅមក, ការគួរសមចំពោះអ្នកដ៏ទៃ ដោយសេចក្ដីថ្លៃថ្នូរ។
ក្រុមហ៊ុន ផ្តោតទៅលើអភិវឌ្ឍន៍ផលិតផល, សេវាកម្ម, បច្ចេកវិទ្យា និងទំនើបកម្មអំពីវិធីនៃការធ្វើការឈានមុខ។
បុគ្គលិកតែងតែយកចិត្តទុកដាក់ទៅលើអតិថិជនជាចម្បង។ គ្រប់យ៉ាងដែលពួកយើងធ្វើ គឺយកចិត្តទុកដាក់ស្ដាប់ និងគិតគូរដល់តម្រូវការរបស់អតិថិជន។
បុគ្គលិកសហការគ្នាជាធ្លុងមួយ ជាមួយគ្រប់ផ្នែកទាំងអស់នៅក្នុងអង្គភាព។