ខចែង និងលក្ខខណ្ឌសម្រាប់ PlayOn!

តាមរយៈការចូលប្រើប្រាស់សេវាកម្ម PlayOn! អ្នកទទួលស្គាល់ថាក្រុមហ៊ុនទ្រូម៉ាន់នីគ្រាន់តែជាប្រព័ន្ធទូទាត់ប្រាក់សម្រាប់ប្រតិបត្តិការរវាងអ្នកនឹងពាណិជ្ជករតែប៉ុណ្ណោះ ហើយអ្នកយល់ព្រមគោរពតាមលក្ខខណ្ឌ និងខចែងនេះ។

– អ្នកទទួលស្គាល់ថាក្រុមហ៊ុនទ្រូម៉ាន់នីគ្រាន់តែជាប្រព័ន្ធទូទាត់ប្រាក់សម្រាប់ប្រតិបត្តិការរវាងអ្នកនឹងពាណិជ្ជករ តែប៉ុណ្ណោះ។ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះគុណភាព សុវត្ថិភាព ឬការដឹកជញ្ជូនទំនិញ ឬសេវាកម្មណាមួយ ដែលបានទិញនោះទេ។ ប្រសិនបើអ្នកមានសំណួរ ឬចម្ងល់អំពីទំនិញរបស់អ្នក សូមទាក់ទងពាណិជ្ជករ ដោយ ផ្ទាល់។

– នៅពេលអ្នកភ្ជាប់គណនីធនាគារ ឬ វ៉ាឡេតរបស់អ្នកជាមួយ ទ្រូម៉ាន់នីវ៉ាឡេត អ្នកកំពុងផ្តល់សិទ្ធិឱ្យ ទ្រូម៉ាន់នី តាមប្រតិបត្តិការអេឡិចត្រូនិច៖ 

 

     (1) ប្រតិបត្តិការកាត់សមតុល្យទឹកប្រាក់ក្នុងទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នកដើម្បីទូទាត់ថ្លៃទិញទំនិញ និង/ឬសេវាកម្ម របស់ អ្នកទៅអោយពាណិជ្ជករ និង

 

     (2)​ ផ្តើមប្រតិបត្តិការណាមួយដូចជា៖ ប្រតិបត្តិការបង្វិលសង ប្រតិបត្តិការកែតម្រូវ ឬ ប្រតិបត្តិការផ្សេងទៀត តាមដែលអាចអនុវត្តបាន។

– អ្នកយល់ព្រម និងទទួលស្គាល់ថា ដើម្បីជួយសម្រួលដល់ការប្រើប្រាស់សេវាកម្ម នៅពេលដែលអ្នក ភ្ជាប់គណនី ធនាគារ ឬ វ៉ាឡេតជាមួយ ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក ទ្រូម៉ាន់នី អាចចូលប្រើព័ត៌មានគណនីធនាគារ ឬ វ៉ាឡេតរបស់ អ្នក ហើយបង្ហាញព័ត៌មានបែបនេះនៅលើកម្មវិធីទូរស័ព្ទ ឬបណ្តាញផ្សេងទៀតដូចដែលបានបញ្ជាក់ដោយទ្រូម៉ាន់នី ។ 

– ទ្រូម៉ាន់នី រក្សាសិទ្ធិក្នុងការកំណត់ចំនួនគណនីធនាគារ ឬ វ៉ាឡេត ដែលអ្នកអាចភ្ជាប់គណនីធនាគារ ឬ វ៉ាឡេត របស់អ្នកជាមួយ ទ្រូម៉ាន់នីវ៉ាឡេតរបស់អ្នក។

– អ្នកយល់ព្រមថាប្រតិបត្តិការទាំងអស់ដែលអ្នកផ្តល់សិទ្ធិ គឺ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំង អស់។ អ្នកយល់ថាការផ្តល់សិទ្ធិនេះនឹងនៅតែមានជាធរមាន និងមានប្រសិទ្ធភាពរហូតទាល់តែអ្នកបានផ្ដាច់ ឬ បិទ តំណភ្ជាប់ តាមរយៈកម្មវិធី ទ្រូម៉ាន់នី ឬ កម្មវិធី គណនីធនាគារ ឬ វ៉ាឡេត។

Share this

We use cookies

We use cookies to enhance your experience, analyze site traffic, and personalize content. By continuing to use our website, you agree to our use of cookies. For more information, please review our Cookie Policy.